តោះនៅថ្ងៃនេះ
ខ្ញុំនឹងធ្វើការណែនាំនូវហ្គេមថ្មីមួយសម្រាប់ចែកជូនប្រិយមិត្តទាំងអស់គ្នាអោយបានជ្រាបកាន់តែច្បាស់តែម្តង
នោះគឺ Heroes Arena សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android
ដែលជាប្រភេទហ្គេម ប្រើប្រាស់យុទ្ធសាស្រ្តនិងភាពសាមគ្គី
ក្នុងការយកឈ្នះលើសត្រូវ។
វាមានលក្ខណៈស្រដៀងនឹង LOL ដោយលេង ៥ ទល់នឹង ៥ តែម្តង ប៉ុន្តែវាប្លែកពី
Mobile Legends ត្រង់ថាហ្គេមនេះ មានក្រហ្វិចគួរអោយទាក់ទាញ និង
ដិតច្បាស់ល្អជាង ហើយ Ping Online សម្រាប់លេងហ្គេមកក៏មិនសូវជាខ្ពស់ប៉ុន្មាន
ដោយសារតែហ្គេមនេះ វា Support ជាមួយនឹង ប្រទេសខ្មែរដែរ។
វាឡូយត្រង់ថា មុននឹងចូលលេងអ្នកត្រូវបង្កើតគណនីជាមុន អមដោយការរើសនូវ
ទង់ជាតិដំណាងអោយប្រទេស យើង ហើយធ្វើការហ្វិកហាត់ជាមុនផងដែរ
មុននឹងចាប់ផ្តើមលេងហ្គេមបាន ដោយរលូន ក្នុងនោះវាក៏មានប្រទេសកម្ពុជាដែរ
ហើយដោយសារតែមានប្រិយមិត្តមួយចំនួន គាត់បានសាកល្បងលេងមុនអ្នកទាំងអស់គ្នា
ឃើញថាគួរអោយចាប់អារម្មណ៍
ទើបពួកគាត់បញ្ចេញមតិជួយអោយខ្ញុំផ្សព្វផ្សាយពីវាតែម្តង។
ដោយសារតែភាពច្បាស់ល្អរបស់វា ទាំងការប្រយុទ្ធគ្នា និង ការបង្ហាញពីតួអង្គ ហើយ
Skill នោះទើបធ្វើអោយអ្នកលេងជាច្រើន ជក់ចិត្តជាមួយវា ហើយអ្វីដែលកាន់តែពិសេស
អ្នកអាចទិញនូវ items បានភ្លាមៗ ផ្ទាល់តែម្តង។ ចំពោះ Mode Game
វិញអ្នកអាចធ្វើការលេងធម្មតា ឬ Rank ក៏បាន តាមតម្រូវការដែលហ្គេមដាក់អោយ លេង
និង តម្រូវការគណនី Account របស់លោកអ្នក។ តោះចាប់ផ្តើមទាញយកតាមរយៈ
តំណរខាងក្រោមនេះ៖