Halloween Costume ideas 2015

ហ្គេមថ្មីមួយទៀតហើយ! វៃ 5 ស្មើរ សម្រាប់ Android


តោះនៅថ្ងៃនេះ ខ្ញុំនឹងធ្វើការណែនាំនូវហ្គេមថ្មីមួយសម្រាប់ចែកជូនប្រិយមិត្តទាំងអស់គ្នាអោយបានជ្រាបកាន់តែច្បាស់តែម្តង នោះគឺ Heroes Arena សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលជាប្រភេទហ្គេម ប្រើប្រាស់យុទ្ធសាស្រ្តនិងភាពសាមគ្គី ក្នុងការយកឈ្នះលើសត្រូវ។

វាមានលក្ខណៈស្រដៀងនឹង LOL ដោយលេង ៥ ទល់នឹង ៥ តែម្តង ប៉ុន្តែវាប្លែកពី Mobile Legends ត្រង់ថាហ្គេមនេះ មានក្រហ្វិចគួរអោយទាក់ទាញ និង ដិតច្បាស់ល្អជាង ហើយ Ping Online សម្រាប់លេងហ្គេមកក៏មិនសូវជាខ្ពស់ប៉ុន្មាន ដោយសារតែហ្គេមនេះ វា Support ជាមួយនឹង ប្រទេសខ្មែរដែរ។


វាឡូយត្រង់ថា មុននឹងចូលលេងអ្នកត្រូវបង្កើតគណនីជាមុន អមដោយការរើសនូវ ទង់ជាតិដំណាងអោយប្រទេស យើង ហើយធ្វើការហ្វិកហាត់ជាមុនផងដែរ មុននឹងចាប់ផ្តើមលេងហ្គេមបាន ដោយរលូន ក្នុងនោះវាក៏មានប្រទេសកម្ពុជាដែរ ហើយដោយសារតែមានប្រិយមិត្តមួយចំនួន គាត់បានសាកល្បងលេងមុនអ្នកទាំងអស់គ្នា ឃើញថាគួរអោយចាប់អារម្មណ៍ ទើបពួកគាត់បញ្ចេញមតិជួយអោយខ្ញុំផ្សព្វផ្សាយពីវាតែម្តង។

ដោយសារតែភាពច្បាស់ល្អរបស់វា ទាំងការប្រយុទ្ធគ្នា និង ការបង្ហាញពីតួអង្គ ហើយ Skill នោះទើបធ្វើអោយអ្នកលេងជាច្រើន ជក់ចិត្តជាមួយវា ហើយអ្វីដែលកាន់តែពិសេស អ្នកអាចទិញនូវ items បានភ្លាមៗ ផ្ទាល់តែម្តង។ ចំពោះ Mode Game វិញអ្នកអាចធ្វើការលេងធម្មតា ឬ Rank ក៏បាន តាមតម្រូវការដែលហ្គេមដាក់អោយ លេង និង តម្រូវការគណនី Account របស់លោកអ្នក។ តោះចាប់ផ្តើមទាញយកតាមរយៈ តំណរខាងក្រោមនេះ៖

ទាញយកឥឡូវនេះ (សម្រាប់តែ Android ប៉ុណ្ណោះ)

Post a Comment

Lucky Club - Live Casino Website
Lucky Club is luckyclub a Live Casino for real money with 100% up to €150 Bonus + 125 Free Spins. The casino's official site has a variety of games and promotions,

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget

Powered by themekiller.com