Halloween Costume ideas 2015

«បើក Facebook កាលណា​ទឹកភ្នែកចេះតែហូរ» បទថ្មី​ របស់ សុគន្ធ ថេរ៉ាយុ ធ្វើឲ្យ​អ្នកទស្សនា​ស្ទើរ​ទប់​អារម្មណ៍​មិន​បាន ​

បទថ្មីរបស់តារាចម្រៀងបែបយុវវ័យ សុគន្ធ ថេរ៉ាយុ ​ដែលបានចេញ Full MV ​នៅព្រឹកនេះ និងជាចំណងដៃថ្មី នៅចុងឆ្នាំ២០១៦ មានចំណងជើងថា «បើក Facebook កាលណាទឹកភ្នែកចេះតែហូរ» បានធ្វើឲ្យអ្នកទស្សនា មានអារម្មណ៍ក្ដុកក្ដួល ស្ទើរតែស្រក់ទឹកភ្នែក ពេលបានទស្សនាបទចម្រៀងនេះ ព្រោះតែមានបង្កប់នូវអត្ថន័យ​អប់រំយ៉ាងជ្រាល់ជ្រៅ ដល់អ្នកដែលចូលចិត្តលេង Facebook ទាំងមិនចេះស្គាល់កាលៈទេសៈ។
​បន្ទាប់ពីបទបែបយុវវ័យមួយនេះ «បើក Facebook កាលណាទឹកភ្នែកចេះតែហូរ» ​ចេញ Trailer ពញ្ញាក់អារម្មណ៍ទស្សនិកជន នៅលើ Youtube បានរយៈពេលបីថ្ងៃ មានអ្នកចូលទស្សនាជិត​១ម៉ឺននាក់ ដែលធ្វើឲ្យមានការគាំទ្រខ្លាំង ជាពិសេសយុវវ័យ ដែលតែងតែរង់ចាំស្ដាប់បទថ្មីៗរបស់ តារាចម្រៀង សុគន្ធ ថេរ៉ាយុ និងបទចម្រៀងក្នុងផលិតកម្ម ថោន។
លោក អ៉ិន រិទ្ធីចិត្រ អ្នកគ្រប់គ្រងការផលិត នៅផលិតកម្ម ថោន បានប្រាប់ Fresh News​ ថា បទចម្រៀង «បើក Facebookកាលណាទឹកភ្នែកចេះតែហូរ» របស់លោក សុគន្ធ ថេរ៉ាយុ ដែលមាននៅក្នុងអាល់ប៊ុម VCD Vol 80 បានចេញ Full MV ហើយបន្ទាប់ពីបានចេញTrailer ។ បទនេះ និពន្ធ Melody និងទំនុកច្រៀង ដោយលោក ហាក់ និពន្ធបទភ្លេងដោយ​លោក ដា ភ្លេង និងដឹកនាំសម្ដែងដោយ Red ។ ​នៅចុងឆ្នាំ២០១៦ តារាចម្រៀងលោក សុគន្ធ ថេរ៉ាយ នៅមានបទចម្រៀងពីរបទផ្សេងទៀត ត្រៀមនឹងចេញនៅបំណាច់ឆ្នាំនេះ ហើយបទទាំងនោះលោក ក៏រំពឹងថា នឹងធ្វើឲ្យទស្សនិកជនពេញចិត្ត ជាក់ជាមិនខាន។
ចង់ដឹងថា បទ«បើក Facebook កាលណាទឹកភ្នែកចេះតែហូរ» របស់តារាចម្រៀង សុគន្ធ ថេរ៉ាយុ ក្នុងផលិតកម្ម ថោន មានអត្ថន័យយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

hh

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget

Powered by themekiller.com