ហេតុដូច្នេះហើយ នៅក្នុងពេលនេះ ស្របពេលដែល iOS 10 បានបញ្ចេញ ជាផ្លូវការ មកដល់ iOS 10.1.1 ហើយនោះ ខេមបូ សូមណែនាំ នូវវិធី ប្តូរទម្រង់លេខ បរទេស ទៅជា លេខខ្មែរជាតិយើង ម្តងទៀត សម្រាប់ប្រិយមិត្ត ដែលប្រើប្រាស់ នូវប្រព័ន្ធប្រតិបត្តិការ iOS 10 ទាំងអស់។ ដូចនេះ ចង់ដឹងថា ត្រូវចុច អ្វីខ្លះនោះ សូមតាមដាន ជាមួយខ្ញុំ ទាំងអស់គ្នា នៅការណែនាំ ខាងក្រោមនេះ!
ការណែនាំ៖
- ជាដំបូង សូមចុចចូល Settings > General > Language & Region
- បន្ទាប់មក សូមធ្វើការ Add ភាសាខ្មែរចូល ដោយចុចលើពាក្យ Other Languages ឬក៏ Add New Languages (បើសិនជា Add ខ្មែរ ហើយនោះ សូមអនុវត្ត ជំហ៊ានទី 3)
- ក្នុងប្រអប់ Search សូមវាយពាក្យ “Khmer” ហើយធីកលើ ពាក្យដែលបាន Search ឃើញនោះ > ចុច Done > ចុច Prefer Khmer
- ត្រង់ Region សូមជ្រើសយក Cambodia ហើយចុច Done (បើមានស្រាប់ សូមបន្តជំហ៊ានបន្ទាប់)
- ត្រង់ Numbers សូមជ្រើស លេខជា ទម្រង់ជាតិយើង ជាការស្រេច!
Post a Comment