Halloween Costume ideas 2015

Thai Movie - 11 12 13 Scary Holiday (Khmer Dubbed)

សង្ក្រាន្ត ជាថ្ងៃឈប់សម្រាកវែងមួយ ដែលយើងស្គាល់ថា ពិធីចូលឆ្នាំរបស់ប្រទេសថៃ ដែលមនុស្សម្នា ចំណាយពេលមានតម្លៃជាមួយអ្នកដែលខ្លួនស្រឡាញ់ ដើរលេងជាមួយសម្លាញ់ ឬធ្វើដំណើរកំសាន្តជាមួយមិត្តពិសេសរបស់ពួកគេ។ តែអ្នកខ្លះគ្មានបានសប្បាយដូចអ្នកដទៃទេ ព្រោះពួកគេបានជួបនឹងហេតុការណ៍គួរឱ្យរន្ធត់ នៅថ្ងៃទី11, 12 និងទី13 ខែមេសា។ អ្នកខ្លះស្លាប់ តែពួកគេនៅធ្វើសកម្មភាពចូលឆ្នាំធម្មតា។ ថ្ងៃទី11 មេសា Tar កំពុងតាមផ្លូវទៅស្រុក ក្រោយពេលគេបែកពីមិត្តស្រីឈ្មោះ Som ដែលគេមិនព្រមលែង Tar ចេញសោះ។ ថ្ងៃទី12 មេសា Mod ត្រឡប់ទៅជួបមិត្តសាកលវិទ្យាល័យ នៅថ្ងៃឈប់សម្រាក ក្រោយពេលសម្លាញ់គេ ទើបប្រាប់ពីដំណឹង ថាមិត្តគេបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍។ ថ្ងៃទី13 មេសា Kat និង Jane រៀបចំដំណើរកំសាន្តទៅឈាងម៉ៃ ដើម្បីអបអរពិធីចូលឆ្នាំ ដោយមិនបានដឹងថា ម្នាក់ក្នុងចំណោមនោះ បានស្លាប់មុនថ្ងៃចេញដំណើរកំសាន្ត។ រឿងគួរឱ្យខ្លាច ដែលពួកគេជួប បានធ្វើឱ្យថ្ងៃចូលឆ្នាំនោះ ក្លាយជាការចងចាំ មិនអាចភ្លេចបាន។
ភាសា: ភាសាខ្មែរ
អក្សរលើអេក្រង់: ភាសាអង់គ្លេស
ចាត់ជាក្រុម: G
ថ្ងៃចាក់បញ្ចាំង: 30 មិថុនា 2016 (30 Jun 2016)
ប្រភេទរឿង: រន្ធត់
រយៈពេល: 99 នាទី
អ្នកចែកចាយ: Westec Media Limited
តួសម្តែង: Sukollawat Kanarot, Darancharas Sukheviriya, Mek Mekwattana, Nuntanuch Losuwan, Ariigantha Mahaplearkpong
អ្នកដឹកនាំរឿង: Sarawut Wichiensarn
Labels:

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget

Powered by themekiller.com