Theme លើកនេះ មានឈ្មោះ Veexillum ជាប្រភេទ Theme ដែលបានពាំនាំមក ជាមួយរចនាបថច្រើន អាចឲ្យអ្នកប្រើប្រាស់ផ្លាស់ ប្តូររចនាបថនៅក្នុង Settings, Icon នៅលើ Homescreen និងប្តូររចនាបថ របស់មុខងារមួយ ចំនួនទៀតផងដែរ។
ដើម្បីដំឡើង Theme មួយនេះអ្នកត្រូវធ្វើតាមការណែនាំខាងក្រោម៖
- ចូលទៅកាន់ Cydia => Sources => Edit => Add => វាយពាក្យថា http://repo.biteyourapple.net
- បន្ទាប់មកចូលទៅកន្លែង Search រួចវាយពាក្យថា Veexillum ហើយធ្វើការដំឡើង
- បន្ទាប់ពីធ្វើការដំឡើងរួច អ្នកត្រូវការចូលទៅកាន់ Setting => WinterBoard => Select Themes រួចធីកយកពាក្យ Veexillum ទាំងអស់។
- បន្ទាប់ត្រលប់មក WinterBoard វិញចុចលើពាក្យ Respring (នៅផ្នែកខាងលើជ្រុងខាងឆ្វេង) បើសិនជាអ្នកមិនទាន់ ច្បាស់អ្នកអាចចុចយក cancel (នៅផ្នែកខាងលើជ្រុងខាងស្តាំ) ហើយជ្រើសរើសឲ្យ បានត្រឹមត្រូវម្តងទៀតសំរាប់ iDevice របស់អ្នកមុននឹងធ្វើការ Respring ដូចការណែនាំខាងលើ។
បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការណែនាំខាងលើ ឲ្យបានត្រឹមត្រូវ បើសិនជាអ្នកធ្វើខុស ពីការបង្ហាញខាងលើ ឬជួបបញ្ហាជាយថាហេតុ ដែលកើតឡើងដោយ ការច្រលំរបស់អ្នក យើងមិនទទួល ខុសត្រូវជាដាច់ខាត។
បន្ទាប់ពីបន្ថែម Source ដែលយើងបានណែនាំ នៅខាងលើនេះរួច អ្នកនឹងអាចដំឡើង Tweak ឬ Theme ផ្សេងៗបានដោយរីករាយ។ ជាពិសេស Theme ឬ Tweak ខ្លះដែលយើងណែនាំ អ្នកអាចដំឡើង បានភ្លាមបើសិនជា អ្នកធ្លាប់ បានបន្ថែម Source នេះរួច។
Post a Comment