រូបសញ្ញាផែនដី និងលេខ៣៦០ នោះបង្ហាញថាវាជាប្រភេទរូបភាព ឬវីដេអូ ៣៦០ដឺក្រេហើយ! លោកអ្នកអាចចាប់មើលរង្វិលជុំបាន ឬអាចបង្វិលទូរស័ព្ទលោកអ្នកក៏បានដែរ ។
រូបភាពទាំងនេះ អាចថតបានដោយប្រើកាមេរ៉ាប្រភេទ ៣៦០ដឺក្រេ ឬប្រើ Panorama នៅក្នុង iPhone ឬ Android smartphone ដទៃទៀត តែវាអាចឃើញតែពាក់កណ្តាល ឬ ១៨០ដឺក្រេ ប៉ុណ្ណោះ ។
តើធ្វើដូចម្តេចទើបថត ៣៦០ បាន?
ដោយសារបច្ចេកវិទ្យា ៣៦០នេះនៅថ្មីថ្មោងនៅឡើយ លោកអ្នកអាចថតរូបសន្លឹក ដោយប្រើកាមេរ៉ាទូរស័ព្ទ និងកម្មវិធីជំនួយមួយចំនួនបាន ។ តែដើម្បីភាពងាយស្រួល និងការថតវីដេអូ ៣៦០ដឺក្រេបានទៀតនោះ សំបុកអាយធី សូមណែនាំកាមេរ៉ាជំនាន់ថ្មីខាងក្រោមនេះ៖នេះគឺ Insta360 Nano ដែលអនុញ្ញាតឲ្យលោកអ្នកថតរូបភាពសន្លឹក និងវីដេអូប្រកបដោយភាពងាយស្រួលជាទីបំផុត និងអាច Live-view តាម iPhone លោកអ្នកបានផងដែរ ។
Insta360 Nano មានគុណសម្បត្តិអ្វីខ្លះ?
Insta360 Nano ជាកាមេរ៉ាដំបូងគេបំផុតដែលអាចថតវីដេអូគុណភាព 3K (ច្បាស់ជាង Full HD ដល់ទៅ៣ដង) ដោយផ្ទាល់ និងភ្ជាប់ជាមួយទូរស័ព្ទ iPhone តាម Lightning port (រន្ធសាកថ្ម) ព្រមជាមួយអាជ្ញាប័ណ្ណ Apple MFi ផងដែរ – លោកអ្នកនឹងមិនបារម្ភខ្លាចពីការខូច port ពេលដោតប្រើជាមួយ Insta360 ម៉ូឌែល Nano នេះឡើយ!ពេលដែលបានថតរួចហើយ លោកអ្នកក៏អាចចែករំលែកជាមួយមិត្តភក្តិតាមរយៈហ្វេសប៊ុក និងបណ្តាញសង្គមដទៃទៀតផងដែរ ។ អ្វីដែលពិសេសនោះ គឺលោកអ្នកអាច Live-stream ដោយប្រើកាមេរ៉ានេះ រួចអ្នកដែលបានមើល អាចចុចបង្វិលវីដេអូពេលកំពុង Live ក្នុងប្រភេទ ៣៦០ដឺក្រេ ។
មុខងារលម្អិតបន្ថែម៖
- កម្រិតថតច្បាស់: 3040 x1520
- ការទស្សនា៖ 360° x 360°
- ចំនួន Frame/វិនាទី៖ ៣០
- តម្លៃទីផ្សារកម្ពុជា៖ $229
- ចំនួន LEN៖ ២គ្រាប់ (មុខ និងក្រោយ 210°)
- ទំហំផ្ទុក៖ ដាក់បានដល់ 64GB
- ថាមពលថ្ម៖ ថតបានប្រហែល ៧០នាទី
សេចក្តីសន្និដ្ឋាន
គុណភាពវីដេអូរបស់ Insta360 Nano ច្បាស់ជាប់ចិត្តណាស់ បើធៀបនឹងប្រភេទកាមេរ៉ា 360 ដទៃទៀតដែលមានតម្លៃប្រហាក់ប្រហែលគ្នា ។ មុខងារ Live-view តាមទូរស័ព្ទ iPhone ផ្តល់ភាពងាយស្រួល ក្នុងការមើលប្លង់ តាមចិត្តលោកអ្នកចង់បាន ។- រូបភាពសន្លឹកអាចមើលឃើញច្បាស់ល្អ នៅក្នុងទូរស័ព្ទដៃ តែវានឹងកាត់បន្ថយគុណភាពពេលដែលលោកអ្នក upload ចូលក្នុង Facebook ។ លោកអ្នកអាចមើលរូបភាពគំរូ តាមរយៈតំណភ្ជាប់មួយនេះ -> ចុចទីនេះ!
Post a Comment