Halloween Costume ideas 2015

ភាពយន្ត “Power Rangers” ២០១៧ ចេញ​ Trailer ថ្មី​មួយ​ទៀត

Trailer ថ្មី​របស់​រឿង “Power Rangers” ​ពី​ផលិតកម្ម Lionsgate មាន​រយៈពេល​តែ​១នាទី​​ប៉ុណ្ណោះ​ហើយ​ផ្ទៃរឿង​ដែល​យក​មក​បង្ហាញ​ទាំងអស់​គឺ​ស្ទើរ​តែ​ដូចTrailer ចាស់​ដែល​បាន​ចេញ​កាល​ពី​ខែ​តុលា​ឆ្នាំ​នេះ​ឯង ប៉ុន្តែ​អ្វី​ដែល​ប្លែក​ខុស​ពី​មុន​នោះ​គឺ​ការ​កែ​សម្រួល​​បច្ចេកទេស​វីដេអូ​និង​បញ្ចូល​ឈុត​ឆាក​ខ្លះ​ៗ​ដែល​និយាយ​អំពី​កាក់​​ថាមពល (Power Coins) របស់​ក្រុម Power Rangers ។
ក្រុម Power Rangers ប្រើ​កាក់​ថាមពល​ដើម្បី​ប្រែកាយ​ពី​មនុស្ស​ធម្មតា​ទៅ​ជា​មនុស្ស​យន្ត តែ​ទម្រង់​របស់​កាក់ Power Coins ក្នុង​រឿង​នេះ​គឺ​ចាក​ចេញ​ទាំង​ស្រុង​ពី​សាច់​រឿង​ដើម​របស់​ជប៉ុន​ព្រោះតែ​​រូបរាង​មាំ​និង​ឡូយ​ខុស​ពី​កាក់ Power Coins ចាស់​ដែល​​ធំ​ហើយ​មាន​រូប​សត្វ​សម័យ​បុរេប្រវត្តិ​ចារ​ពី​លើ។
រឿង “Power Rangers” នេះ​ដែរ​ដឹក​នាំ​សម្ដែង​ដោយ​លោក Dean Israelite និយាយ​ពី​ក្មេង​វ័យ​ជំទង់​៥​នាក់​ដែល​ព្រហ្មលិខិត​ជ្រើសរើស​ឲ្យ​ក្លាយ​ជា​ក្រុម Power Rangers ដើម្បី​ស្រោចស្រង់​ក្រុង​ Angel Grove របស់​ពួក​គេ​និង​ពិភពលោក​ទាំង​មូល​ពី​ការ​គំរាម​បំផ្លាញ​របស់​មនុស្ស​ភព​ក្រៅ​។
ភាពយន្ត​នេះ​នឹង​ចាប់​ផ្ដើម​បញ្ចាំង​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៧។​​​​​​
សូម​ទស្សនា Trailer រឿង “Power Rangers” ខាង​ក្រោម​នេះ។

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget

Powered by themekiller.com