កំណែទម្រង់ Vainglory 2.0 ថ្មីនេះ Hero Joule កាចខ្លាំង
យ៉ាងណាមិញក្នុងកំណែ Update 2.0 សម្រាប់ Vainglory លើកនេះគឺធំធែងខ្លាំងបំផុតណាស់ ក្រៅពីការកែប្រែ Gameplay ខ្លះៗ និង បញ្ចូលតួអង្គថ្មី នោះក៏មានការកែប្រែ Hero ផ្សេងៗ និង iTems ខ្លះៗផងដែរ ក្នុងនោះខ្ញុំសង្កេតឃើញ Joule គឺតម្លើង Attack Speed ល្បឿននៃការវាយប្រហារលឿនជាងមុន រីឯ សិល្បិ៍ ទីពីរហៅថា Thunder Strike ក៏មានការទម្លាក់ Cooldown ផងដែរអោយលឿនជាងមុន។ ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយទាក់ទងនឹង សិល្បិ៍ចុងក្រោយរបស់ Joule CP គឺឈឺខ្លាំងណាស់ ហើយកំណែ Update ថ្មីនេះ ក៏មានការបន្ថែមនូវ iTems ថ្មីមួយទៀតហៅថា Echo ដែលអាចអោយលោកអ្នក ចុចទម្លាក់ Cooldown សិល្បិ៍ណាមួយ ប្រើប្រាស់ជាថ្មីម្តងទៀតបានផងដែរ គឺអស្ចារ្យមែនទែន ដូច្នេះយើងអាចនិយាយបានថា Version ថ្មីនេះ គឺធ្វើឡើងដើម្បី កំណែទម្រង់អោយ Joule រស់ឡើងវិញ។
ប្រភព Vainglory
Post a Comment