ពត៌មានផ្លូវការពី Vainglory ចេញមកហើយ
ក្រោយពីមានពត៌មានបែកធ្លាយមួយរយៈក្នុងការផ្លាស់ប្តូរឈ្មោះអោយ Laner, Jungler
និង Roamer ផងដែរ សម្រាប់កំណែ Update ដ៏ធំក្រោយនេះ មិនមែនជា 1.25
ឡើយគឺវានឹងឡើងទៅកាន់ 2.0 តែម្តង ពីព្រោះវាមានការផ្លាស់ប្តូរ
ច្រើនមែនទែនដូចជា ហ្គេមម៉ូដថ្មី , តួអង្គថ្មី, ការផ្លាស់ប្តូរ Guild ជាដើម
ខាងក្រោមនេះជាការផ្លាស់ប្តូរឈ្មោះ និង គោលបំណងថ្មីអោយ មុខងារទាំងបីក្នុង
Vainglory៖
- Roam នឹងក្លាយទៅជា The Captain
- គោលបំណង៖ គឺក្លាយជាអ្នក Carry អមដោយការពារ មិត្តរួមក្រុមផងដែរ
- Lane នឹងក្លាយទៅជា The Carry
- គោលបំណង៖ ធ្វើយ៉ាងណាការពារមិនអោយស្លាប់ច្រើនដង និង ព្យាយាមសម្លាប់សត្រូវអោយបានច្រើន
- Jungle នឹងក្លាយទៅជា The Jungler
- គោលបំណង៖ ពូកែខាងឆ្មក់ និង អុកឡុកសត្រូវ ដែលជា Carry ជាពិសេសជួយ The Carry ក្រុមរបស់យើងអោយសម្លាប់បានច្រើនផងដែរ។
គួរបញ្ចាក់ផងដែរថាសម្រាប់មុខងារទាំងនេះ នឹងមានការផ្លាស់ប្តូរនូវ icon
ក្នុងហ្គេមទៀតផង អមដោយលក្ខណៈពិសេសជាច្រើនដែលយើងស្មានមិនដល់ទាល់តែសោះ
និយាយរួមអ្វីៗគ្រប់យ៉ាងនឹងបានកាន់តែច្បាស់ពេលដែលការ Update
មកដល់ប៉ុន្មានថ្ងៃខាងមុខនេះ។
ប្រភព Vainglory
Post a Comment