ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកបាន ដំឡើងទៅ iOS10.2 ហើយ ចង់ទំលាក់ ទៅកាន់ iOS10.1.1 វិញក៏បានដែរ តែអ្នកត្រូវចំណាយ ពេលយូរបន្តិច ក្នុងការទំលាក់ វាវិញហើយការទំលាក់ នេះបាន រហូតដល់ថ្ងៃទី 19 ខែនេះ ដូចនេះបើអ្នក ចង់ទំលាក់គួរ ប្រញ៉ាប់បន្តិច និងសូមអាន ការណែនាំ ខាងក្រោម៖
***ដំបូងអ្នកត្រូវទាញយក Firmware របស់ iOS10.1.1 មកសិន ដោយ ចុចត្រង់នេះ រួចអូសចុះ ក្រោមបន្តិច រើសម៉ូឌែល iPhone, iPad ឬ iPod Touch ណាមួយ ដែលអ្នកចង់ ដោនឡូដ និងចុចយក ជំនាន់ iOS10.1.1 ។
ជំហ៊ានទី 1 ៖
ប្រសិនបើ អ្នកបានដាក់ iCloud លើស្មាតហ្វូន ឬថេប្លេតរបស់ អ្នកនោះ អ្នកត្រូវដោះវាចេញ ដោយគ្រាន់ តែទៅកាន់ Settings > iCloud អូសចុះ ក្រោមបន្តិច Find My iPhone រួចត្រូវ Disable ត្រង់ចំនុចនោះ ឬ Log out គណនី iCloud តែម្តងក៏បាន។
ជំហ៊ានទី 2 ៖
អ្នកត្រូវប្រាកដថា បានដំឡើង iTunes ជំនាន់ចុងក្រោយ លើកុំព្យូទ័រ របស់អ្នក រួចជាស្រេច ឬអ្នកអាច ចុចត្រង់នេះ ដើម្បីទៅកាន់ កន្លែង ដោនឡូដ iTunes
ជំហ៊ានទី 3 ៖
- អ្នកត្រូវ Back up ទិន្នន័យរបស់អ្នកទុកដូចជារូបភាព និងលេខទូរស័ព្ទ ឬទិន្នន័យសំខាន់របស់ អ្នកទុកសិន
- រួចទៅកាន់ Recovery Mode ដោយ ចុចប៊ូតុង Home និងប៊ូតុង Power ឲ្យជាប់ព្រម គ្នាប្រមាណ 10 វិនាទី ចាំព្រលែងប៊ូតុង Power តែនៅចុច ប៊ូតុង Home ឲ្យជាប់ដល់ ចាំពេលចេញ សញ្ញាឲ្យដោតចូល iTunes ចាំដោតឌុយ ចូល iTunes
- នៅពេលដោតចូលកុំព្យូទ័រ អ្នកត្រូវបើកកម្មវិធី iTunes រួចវានឹង ចេញផ្ទាំង មួយលោតមក ប្រាប់ថា iPhone របស់អ្នក ត្រូវតែ Restore ដូចនេះអ្នក ត្រូវចុច OK
- បន្ទាប់ចាំចុចប៊ូតុង Shift ឲ្យជាប់ ព្រមគ្នានោះចុច Restore iPhone… សម្រាប់លើកុំព្យូទ័រ Windows និង ចាំចុចប៊ូតុង alt ឲ្យជាប់ ព្រមគ្នានោះចុច Restore iPhone… សម្រាប់លើ កុំព្យូទ័រ Mac OS រួចវានឹងចេញ ផ្ទាំងមួយសម្រាប់ ឲ្យអ្នកទាញយក Firmware ដែលបានដោនឡូដ ខាងលើនោះ មកដំឡើង អោយ iPhone របស់អ្នក
- ចាំដល់ពេលវាដំនើរការចប់ អ្នកអាចប្រើប្រាស់ដូច ធម្មតានៅប្រព័ន្ធ ប្រតិបត្តិការ 1.1 ផ្លូវការ ចុងក្រោយ
ប្រសិនបើអ្នកគិតថា ចង់រង់ចាំការ Jailbreak នោះ ត្រូវប្រើ iOS10.1.1 សិន អ្នកក៏អាចទំលាក់ ទៅកាន់ iOS10.1.1 វិញបាន ដោយគ្មាន ក្តីបារម្ភណ៍ តែបើអ្នក គិតថា នៅប្រើ iOS10.2 នឹងល្អប្រសើរ ដំនើរការរអូន នោះអ្នកអាច បន្តប្រើប្រាស់ បានដោយគ្មាន បញ្ហាដូចគ្នា។
Post a Comment