សំបុកអាយធី សូមណែនាំកម្មវិធី PayGo Wallet ដែលជាកម្មវិធីមួយងាយស្រួល ក្នុងការទូទាត់សាច់ប្រាក់តាម online មិនថា ទិញកាតទូរស័ព្ទ cellcard, smart, metfone… ឬក៏បង់ថ្លៃភ្លើងនោះទេ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺលោកអ្នកអាចបើកយក Virtual Mastercard សម្រាប់ធ្វើការទិញទំនិញក្រៅប្រទេសបានទៀតផងដែរ លើសពីនេះទៅទៀតគឺ ទទួលបានដោយឥតគិតថ្លៃ។
បញ្ជាក់៖ អត្ថបទនេះមិនបានបម្រើប្រយ័ត្នដល់ក្រុមហ៊ុន ឬភាគីណាមួយឡើយ ក្រៅអំពីប្រិយមិត្តរបស់ សំបុកអាយធី នេះឯង។
វិធីទទួលបាន Virtual Mastercard
ជាដំបូង សូមធ្វើការដំឡើងកម្មវិធី PayGO Wallet ពីក្នុង App Store ឬក៏ Play Store
រួចធ្វើការបំពេញនូវរាល់ទិន្នន័យដែលទាមទារ ជាការស្រេច
វិធីបញ្ចូលប្រាក់
លោកអ្នកអាចបញ្ចូលប្រាក់សុទ្ធ (cash) ជាប្រាក់ដុល្លាទៅក្នុងករណីរបស់លោកអ្នកតាមរយៈម៉ាស៊ីន Pay&Go Kiosk (ដូចរូបខាងក្រោម) ដែលមានទីតាំងនៅគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ និងច្រើនកន្លែងផ្សេងទៀត ដូចជាសាកលវិទ្យាល័យន័តុន -ល-។គួររំឮកផងដែរថា មិនមែនរាល់ការចំណាយតាមររយៈកម្មវិធីនេះ លោកអ្នកនឹងទទួលបានប្រាក់ត្រលប់មកវិញ (cashback) គ្រប់មុខនោះទេ ឧទាហរណ៍ សម្រាប់កាត cellcard $1 លោកអ្នកនឹងទទួលបាន $0.02 មកវិញ តែសម្រាប់ការបង់ថ្លៃភ្លើង លោកអ្នកនឹងត្រូវចំណាយថ្លៃសេវាកម្ម $0.50 បន្ថែមបាទ។
សំបុកអាយធី នឹងព្យាយាមនាំយកអ្វីដែលថ្មីប្លែក សម្រាប់មកចែកជូនមិត្តអ្នកអានបន្ថែមទៀត ដូចនេះកុំភ្លេចចុច LIKE
Post a Comment