1. ផែនទីថ្មី
វាជាផែនទីមួយសម្រាប់អបអររដូវកាលរងារ និង រដូវកាលធ្លាក់ព្រឹកក៏មកដល់ដែរ ហៅថា
Winter ប្រចាំនរគរ Halcyon fold នេះឯង
ដូច្នេះហើយអ្នកអាចនឹងមានការប្លែកភ្នែកជាមួយនឹង ផែនទីថ្មីនេះ
វាមានភាពភ្លឺច្បាស់ជាងមុន ហើយវាក៏ធ្លាប់បានបង្ហាញខ្លួនក្នុង ចុងឆ្នាំ ២០១៥
ម្តងរួចមកហើយដែរ។
2. ការផ្លាស់ប្តូររបស់ប្រអប់រដូវកាល
ប្រអប់រដូវកាលដែលហៅថា Season Chest នោះសម្រាប់ផ្តើមរង្វាន់អោយអ្នកពេលឡើង
Level ឬ ប្រើប្រាស់កូនសោរដើម្បីបើកយករង្វាន់ផ្សេងៗដូចជាការសន្សំនៅគ្រាប់
Opals របស់អ្នកជាដើម ផងដែរ ប៉ុន្តែវានឹងត្រូវបាន ផ្លាស់ប្តូរឈ្មោះទៅជា
Mystery Chest សម្រាប់ Version ក្រោយនេះ អមដោយការបង្កប់នូវរង្វាន់ Skin និង
គ្រាប់ Opals ដល់ទៅ ១ លានផងដែរ សម្រាប់អ្នកមានសំណាង។
3. ការផ្លាស់ប្តូរភាពគ្រប់គ្រង សម្ព័នហៅថា Guild
ចំពោះការផ្លាស់ប្តូរភាពគ្រប់គ្រងសម្ព័ន Guild ពេលនេះ
អ្នកទាំងអស់គ្នាកាន់តែមានភាពងាយស្រួលជាងមុន ដោយគ្រាន់តែធ្វើការ ព្យាយាមឡើង
Level មួយកម្រិតទៅមួយកម្រិតអ្នកអាចបើកយករង្វាន់បានភ្លាម មិនចាំដល់ Level
ពេញទៀតឡើយ មួយវិញទៀតការលេង ម្នាក់ឯង ក៏ទទួលបាន Fame សម្រាប់ Guild ដែរ
ប៉ុន្តែត្រឹម 30% ប៉ុណ្ណោះសម្រាប់ការលេង ពីរនាក់នឹងទទួលបាន 100%
ហើយចាប់ពីបីនាក់ឡើងទៅគឺ 120% ឯណោះ។ ក្នុងនោះផងដែរ អ្នកក៏អាចធ្វើការ
កំណត់នូវមុខងារជាច្រើនទៀតសម្រាប់ បង្ហាញអោយ Guild របស់អ្នកបានផងដែរ
ដូចជាម៉ោង ជាដើម។
សម្រាប់អ្នកមិនមាន Guild ទាល់តែសោះអាចធ្វើការស្វែងរក Guild
ចូលមានភាពងាយស្រួលជាងមុន សម្រាប់ Guild
ណាដែលអាចចូលបានដោយមិនចាំបាច់អញ្ជើញក្នុងមួយ មុខអាចបង្ហាញបាន បី Guild
ប្រសិនបើអ្នកមិនពេញចិត្តអាចផ្លាស់ប្តូរការស្វែងរកផ្សេងទៀតបាន។
ចំពោះការគ្រប់គ្រង Leader អាចផ្លាស់ប្តូរបាន មិនចាំបាច់ Kick
ចេញទាំងអស់ដូចមុននោះទេ។
4. ការបង្ហាញពី តួអង្គមុនពេលជ្រើសរើសលេង
ក្នុងនោះផងដែរសម្រាប់ ការបង្ហាញនូវ UI ពីតួអង្គដែលលេង
មុននឹងអ្នកជ្រើសរើសក៏វាមានការផ្លាស់ប្តូរ ដែរ
ដើម្បីអោយមានភាពងាយស្រួលជាងមុន ទាក់ទងនឹងទឹកដៃរបស់អ្នកលេងថាចង់លេង Damage ឬ
ការពារអោយមាំជាដើម។
5. ការផ្លាស់ប្តូរឈ្មោះ Roam , Jungle និង Lane
កំណែទម្រង់ថ្មីនេះនឹងផ្លាស់ប្តូរឈ្មោះថ្មីអោយ Roam , Lane និង Jungle
ហើយដោយដាក់ Roam ទៅជា Captain រីឯ Jungle ជា Jungler និង Lane ទៅជា Carry
តែម្តង ហើយការមានការផ្លាស់ប្តូរនៅការបង្ហាញរបស់វា នីមួយៗផងដែរ។
6. ការត្រឡប់មកវិញនៃ Skin Winter នីមួយៗ និង បញ្ចូល Skin ថ្មី
ខាងលើនេះគឺជាការត្រឡប់មកវិញនូវ Skin Winter ចំនួនពីរនោះគឺ Catherine និង
Fortress រីឯ Kestrel រួមទាំង Ardan គឺជា Skin ថ្មីសុទ្ធសាតសម្រាប់រដូវកាល
Winter នេះអមដោយការទាក់ទាញយ៉ាងខ្លាំង ជាពិសេសនោះគឺ Effect ថ្មីផងដែរ។
7. ចំនុច Gameplay
អ្វីដែលអ្នកត្រូវចាប់អារម្មណ៍ដោយការផ្លាស់ប្តូរ
ចំនុចចាប់ផ្តើមហ្គេមបីមុនអ្នកទទួលបាន Gold 350 ប៉ុន្តែសម្រាប់កំណែ Update
ថ្មីគឺវានឹងចាប់ផ្តើមដោយ Gold ចំនួន 625 Gold តែម្តង
ចឹងហើយអ្នកអាចទិញអាវុធដែលមានតម្លៃ 300 Gold ដល់ទៅពីរ អមដោយ
ការដុងឈាមបានមួយផងដែរ។
ចំពោះ Minion Miner នោះឈ្មោះថ្មីរបស់វាសម្រាប់ កំណែ Update ក្រោយហៅថា
Crystal Miner វានឹងផ្លាស់ប្តូរមិនមែនបង្ហាញខ្លួនក្នុង ៤ នាទីទៀតឡើយ
គឺចេញតាំងពីហ្គេមចាប់ផ្តើមតែម្តង ដោយវាដើរចេញមកពី Vain Crystal
ដើម្បីទៅកាន់ទីតាំងរបស់វា។
ប្រសិនបើអ្នកចូលទៅឈ្លានពានសត្រូវដល់ទីតាំង Jungle ខាងគេ Crystal Miner
នេះនឹងឡើងមកប្រយុទ្ធជាមួយអ្នកសម្រាប់កំណែ Update
ក្រោយដូច្នេះហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់បន្តិចទើបបាន ព្រោះនៅ Early
ហ្គេមវាអាចសម្លាប់អ្នកបានយ៉ាងងាយ។
Jungle Shop ដែលយើងហៅវាថាផ្សារកណ្តាលនោះ វានឹងបង្ហាញខ្លួនក្នុងរយៈពេល ៤
នាទីមិនដូចមុនឡើយ ដូច្នេះប្រសិនបើអ្នកចង់ជាវអាវុធផ្សេងៗ ត្រូវរង់ចាំដល់
បួននាទី ទើបអាចទិញវាបាននៅផ្សារកណ្តាលនេះ ឬ
មុននេះអាចទៅផ្ទះដើម្បីទិញសិនបាន។
Minion អាបន្ទាប់ដែលយើងហៅវាថា Treat នោះវាមាន Skill ថ្មីមួយទៀតគឺសម្រាប់
Root ចង់ជើងលោកអ្នកអោយនៅមួយកន្លែងក្រោយពេលវៃជាមួយវា
ដូច្នេះហើយការចូលទៅឈ្លានពានសត្រូវមិនមែនជារឿងងាយស្រួលទៀតឡើយ។
នៅលើការបង្ហាញវាក៏បានបង្ហាញពី មុខងាររបស់ Hero នីមួយៗ អមទាំងការដាក់
Ultimate កើតឡើងផងដែរ តែអាចមើលបានសម្រាប់តែគ្នាឯងប៉ុណ្ណោះ
យើងមិនអាចដឹងពីសត្រូវឡើយ
ចឹងហើយវាកាន់តែមានភាពងាយស្រួលដល់អ្នកលេងម្នាក់ឯងជាងមុន។
8. iTems ថ្មី
iTems នេះសម្រាប់ធ្វើការ បង្ហូរឈាមសត្រូវបានដល់ទៅរយៈពេលពីរវិនាទីប៉ុណ្ណោះ
ដូច្នេះវាពិតជាមានប្រយោជន៍ដល់មិត្តអ្នកអាន ដែលត្រូវការ iTems ណាមាន
សិល្បិ៍បង្ហូរឈាមដូច សិល្បិ៍ចុងក្រោយរបស់ Taka ដល់សល់ឈាមល្មមៗ និង
ហូរដល់ស្លាប់តែម្តង។
Echo អាវុធសម្រាប់ចុចប្រើប្រាស់ភ្លាមៗលើការកាត់បន្ថយ Cooldown
អោយប្រើប្រាស់សិល្បិ៍ម្តងទៀតបានភ្លាមៗដល់ទៅ ១៥០%
ដូច្នេះរាល់សិល្បិ៍ដែលអ្នកចុចប្រើប្រាស់ហើយចង់អោយវាកាត់ Cooldown
ប្រើប្រាស់បានម្តងទៀតអាចទិញ Echo បានផងដែរ។
អាមួយនេះវិញសម្រាប់ចុចប្រើប្រាស់បិទ iTems សត្រូវមិនអោយដំណើរការ ក៏ដូចជាចុចប្រើប្រាស់ជាដើម ដូច្នេះហើយ ប្រសិនបើ Roam ជាប់ iTems នេះហើយច្បាស់ជាពិបាកក្នុងការជួយគ្នាដូចជាចុច Block និង ឈាមអោយជាក់ជាងមិនខានឡើយ។
ប្រភព Vainglory
Post a Comment